✨ស្មារតី​ខ្មែរ​ជួយខ្មែរ​ ខ្មែរ​ស្រលាញ់​ខ្មែរ​♥️✨

នាព្រឹកថ្ងៃទី09 ខែ​មេសា​ ឆ្នាំ​2026​ក្រោមការផ្តួចផ្តើម និងដឹកនាំដោយលោក​ជំទាវ​ឧកញ៉ា​ លី​ ដាលីន​ Ly Daline នាយិកា​ប្រតិបត្តិ នៃក្រុមហ៊ុន ចម & លី ​( ហាងនំបុ័ងប្រ៊េដថកកម្ពុជា )​ បានធ្វេីការ​ចែករំលែកក្តីស្រលាញ់ ស្នាមញញឹម និងផ្តល់ក្តីសង្ឃឹមជាមួយបងប្អូនភៀសសឹក​ នៅបម្ហូបអាហារ​ សម្ភារៈ​ប្រើប្រាស់​ គ្រឿង​បរិភោគ​ ទឹកដោះគោ​ នំប៉័ង​ និងសម្ភារៈសិក្សា។ 

ហាងនំ​បុ័ង​ប្រ៊េដថក​ នឹងបន្តចែករំលែក សម្រាលការលំបាកបងប្អូន នាឱកាសសង្ក្រាន្តឆ្នាំថ្មីខាងមុខនេះ​ ដើម្បីអោយបងប្អូនភៀសសឹកអាចសម្រាកចិត្តបន្តិច បំបាត់ភាពតានតឹង និងទទួលបានកម្លាំងចិត្តឡើងវិញ។ ចែករំលែកក្តីស្រលាញ់ និង​ស្នាមញញឹម​ក្នុងគ្រប់រូបភាពដែលអាចធ្វើបាន។

យើងមិនបោះបង់ចោលគ្នាឡើយ ព្រោះយើងមានបេះដូង និងឈាមជ័រជាខ្មែរតែមួយ ខ្មែរ​ស្រលាញ់​ខ្មែរ​ ដើម្បីភាពប្រសើរឡើងទាំងអស់គ្នា។ 

#BreadTalkCambodia#sharethelove #ស្មារតី​ខ្មែរ​ជួយខ្មែរ​ ខ្មែរ​ស្រលាញ់​ខ្មែរ