នាព្រឹកថ្ងៃទី 30 ខែមេសា ឆ្នាំ 2026 ក្រុមគ្រួសារ BreadTalk Cambodia បានចូលរួមបរិច្ចាគឈាមជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ក្រោមការផ្តួចផ្តើមដោយលោកជំទាវឧកញ៉ា លី ដាលីន Ly Daline អគ្គនាយិក្រុមហ៊ុន ។ ក្រុមហ៊ុននិងរៀបចំ កម្មវិធីបរិច្ចាគឈាមនេះជាប្រចាំ ៣ ដងក្នុងមួយឆ្នាំ ដើម្បីបន្តការចូលរួម និងគាំទ្រដល់មន្ទីពេទ្យដែលតែងតែមានតម្រូវការឈាមសំរាប់ជួយដល់កុមារ។
យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន និងដៃគូទាំងអស់ ដែលបានគាំទ្រ និងរួមចំណែកធ្វើឲ្យសកម្មភាពមនុស្សធម៌នេះអាចប្រព្រឹត្តទៅបានដោយជោគជ័យ និងបន្តទៅមុខទៀត។
#BreadTalkFamily #blooddonation
