ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹមជូនកុមារកម្ពុជា🥰

នាព្រឹកថ្ងៃទី 30 ខែមេសា ឆ្នាំ 2026 ក្រុមគ្រួសារ BreadTalk Cambodia បានចូលរួមបរិច្ចាគឈាមជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ក្រោមការផ្តួចផ្តើមដោយ​លោកជំទាវឧកញ៉ា លី ដាលីន Ly Daline  អគ្គនាយិក្រុមហ៊ុន ។ ក្រុមហ៊ុននិងរៀបចំ កម្មវិធីបរិច្ចាគឈាមនេះជាប្រចាំ ៣ ដងក្នុងមួយឆ្នាំ ដើម្បីបន្តការចូលរួម និងគាំទ្រដល់មន្ទីពេទ្យដែលតែងតែមានតម្រូវការឈាមសំរាប់ជួយដល់កុមារ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន និងដៃគូទាំងអស់ ដែលបានគាំទ្រ និងរួមចំណែកធ្វើឲ្យសកម្មភាពមនុស្សធម៌នេះអាចប្រព្រឹត្តទៅបានដោយជោគជ័យ និងបន្តទៅមុខទៀត។ #BreadTalkFamily #blooddonation

ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹមជូនកុមារកម្ពុជា🥰 Read More »

✨ចែករំលែកក្តីស្រលាញ់​ទៅ​កាន់​កុមារកម្ពុជា 💞✨

នាព្រឹក​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២៦ ដឹកនាំដោយលោក​ជំទាវ​ឧកញ៉ា​ លី​ ដាលីន​ Ly Daline នាយិកា​ប្រតិបត្តិ នៃក្រុមហ៊ុន ចម & លី ​( ហាងនំបុ័ងប្រ៊េដថកកម្ពុជា )​ បាននាំយក​នំប៉័ង​  នឹងទឹកដោះគោ​ ចែក​ជូន​ អ្នកជំងឺដែលសម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ ជ័យ​វរ្ម័ន​ទី​៧។ 🍞🥯🥐✨ មន្ទីរពេទ្យគន្ធបុប្ផា គឺជានិមិត្តរូបនៃក្តីមេត្តា ក្តីសង្ឃឹម និងមនុស្សធម៌សម្រាប់កុមារកម្ពុជា នៅខេត្ត​សៀមរាប​។🏥🇰🇭✨ សូមអរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងបុគ្គលិកទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីកុមារកម្ពុជាជានិច្ច។🙏🏻✨ #ចែករំលែក​ក្តីស្រលាញ់ទៅកាន់កុមារកម្ពុជា  #BreadTalk_Cambodia #sharethelove

✨ចែករំលែកក្តីស្រលាញ់​ទៅ​កាន់​កុមារកម្ពុជា 💞✨ Read More »

✨ស្មារតី​ខ្មែរ​ជួយខ្មែរ​ ខ្មែរ​ស្រលាញ់​ខ្មែរ​♥️✨

នាព្រឹកថ្ងៃទី09 ខែ​មេសា​ ឆ្នាំ​2026​ក្រោមការផ្តួចផ្តើម និងដឹកនាំដោយលោក​ជំទាវ​ឧកញ៉ា​ លី​ ដាលីន​ Ly Daline នាយិកា​ប្រតិបត្តិ នៃក្រុមហ៊ុន ចម & លី ​( ហាងនំបុ័ងប្រ៊េដថកកម្ពុជា )​ បានធ្វេីការ​ចែករំលែកក្តីស្រលាញ់ ស្នាមញញឹម និងផ្តល់ក្តីសង្ឃឹមជាមួយបងប្អូនភៀសសឹក​ នៅបម្ហូបអាហារ​ សម្ភារៈ​ប្រើប្រាស់​ គ្រឿង​បរិភោគ​ ទឹកដោះគោ​ នំប៉័ង​ និងសម្ភារៈសិក្សា។  ហាងនំ​បុ័ង​ប្រ៊េដថក​ នឹងបន្តចែករំលែក សម្រាលការលំបាកបងប្អូន នាឱកាសសង្ក្រាន្តឆ្នាំថ្មីខាងមុខនេះ​ ដើម្បីអោយបងប្អូនភៀសសឹកអាចសម្រាកចិត្តបន្តិច បំបាត់ភាពតានតឹង និងទទួលបានកម្លាំងចិត្តឡើងវិញ។ ចែករំលែកក្តីស្រលាញ់ និង​ស្នាមញញឹម​ក្នុងគ្រប់រូបភាពដែលអាចធ្វើបាន។ យើងមិនបោះបង់ចោលគ្នាឡើយ ព្រោះយើងមានបេះដូង និងឈាមជ័រជាខ្មែរតែមួយ ខ្មែរ​ស្រលាញ់​ខ្មែរ​ ដើម្បីភាពប្រសើរឡើងទាំងអស់គ្នា។  #BreadTalkCambodia#sharethelove #ស្មារតី​ខ្មែរ​ជួយខ្មែរ​ ខ្មែរ​ស្រលាញ់​ខ្មែរ

✨ស្មារតី​ខ្មែរ​ជួយខ្មែរ​ ខ្មែរ​ស្រលាញ់​ខ្មែរ​♥️✨ Read More »

កម្មវិធីសប្បុរសធម៌ចែកអំណោយដល់អ្នករត់ស៊ីក្លូ

នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ក្រុមហ៊ុន ចម & លី ខបភើរេសិន (ហាងនំបុ័ងប្រ៊េដថកកម្ពុជា) ដឹកនាំដោយលោកជំទាវឧកញ៉ា លី ដាលីន Ly Daline នាយិកាប្រតិបត្តិ បានចូលរួមជាមួយកម្មវិធីសប្បុរសធម៌ លោកជំទាវ ម៉ែន ភក្តីហុកឡង់ឌី និងលោកជំទាវ ឌី សុខីទីឃាយុកោ ដោយនាំយកអំណោយចែកជូនដល់លោកតា លោកអ៊ុំ លោកពូ អ្នករត់ស៊ីក្លូចំនួន ៣១០ នាក់ មកពីសមាគមស៊ីក្លូកម្ពុជា ដើម្បីជួយសម្រាលជីវភាពខ្វះខាតរបស់ពួកគាត់ ♥️✨ ទន្ទឹមនឹងនេះ កម្មវិធីសប្បុរសធម៌នេះក៏មានការចូលរួមពីសប្បុរសជនជាច្រើនរូបផ្សេងទៀត ដែលបានបរិច្ចាគជាសម្ភារៈ និងថវិកាបន្ថែម ដើម្បីរួមចំណែកគាំទ្រកម្មវិធីសប្បុរសធម៌នេះផងដែរ។ សម្រាប់ការរៀបចំកម្មវិធីបរិច្ចាគទាននេះ គឺជាឆ្នាំទី១០ ហើយ ដែលតែងតែប្រារព្ធធ្វើឡើងជាប្រចាំក្នុងអំឡុងពេលមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ #BreadTalkCambodia #CycloEvent #រួមគ្នាចែករំលែកក្តីស្រឡាញ់ក្នុងគ្រាលំបាក #សួស្តីឆ្នាំថ្មីប្រពៃណីខ្មែរ

កម្មវិធីសប្បុរសធម៌ចែកអំណោយដល់អ្នករត់ស៊ីក្លូ Read More »

🇰🇭 រួបរួមគ្នាក្នុងស្មារតីមនុស្សធម៌

ក្រុមហ៊ុន ចម & លី ខបភើរេសិន បានរៀបចំ ស្បៀងអាហារក្រៀម និងនំបុ័ង ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតាមជំរុំភៀសសឹក ក្នុងគ្រាដ៏លំបាកនេះ។ ជាពិសេស នៅថ្ងៃទី ២១ ខែធ្នូ ក្រុមហ៊ុនបានរៀបចំនំបុ័ង បន្ថែមចំនួន ៥,០០០ កញ្ចប់ ដែលធ្វើឲ្យចំនួនសរុបនៃស្បៀងអាហារ និងនំបុ័ងមាន ជាង ៣០,០០០ កញ្ចប់។ សកម្មភាពមនុស្សធម៌នេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោកជំទាវឧកញ៉ា លី ដាលីន (Ly Daline) នាយិកាប្រតិបត្តិ ក្រុមហ៊ុន ចម & លី ខបភើរេសិន។ រួមគ្នាជួយ រួមគ្នាឆ្លងកាត់ការលំបាក #ChamAndLyCorporation #SupportOurPeople #TogetherWeAreStronger

🇰🇭 រួបរួមគ្នាក្នុងស្មារតីមនុស្សធម៌ Read More »

ចែករំលែកសេចក្តីស្រលាញ់ ជាមួយមន្ទីរពេទ្យគន្ធបុប្ផា​កម្ពុជា

ថ្ងៃទី១២ កញ្ញា ២០២៥ លោកជំទាវ ឧកញ៉ា លី ដាលីន “Ly Daline” នាយិកាប្រតិបត្តិ ក្រុមហ៊ុន ចម & លី ខប ភើរេសិន បានចូលរួមចែករំលែកភាពកក់ក្ដៅ ដោយនាំយកនំបុ័ងចំនួន ១៤២០ នំ 🥯 ទឹកដោះគោចំនួន ៨០ កេស 🥛 និងកញ្ចប់ថវិការមួយចំនួន ដល់កុមារ និងអាណាព្យាបាល ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ក្រុងសៀមរាប។ ចែករំលែកមិនមែនមានតែអាហារ ប៉ុន្តែជាក្តីស្រលាញ់ និងក្តីសង្ឃឹមផងដែរ 💕 BreadTalk កម្ពុជានាំមកនូវនំបុ័ង ក្តីកក់ក្ដៅ និងការលើកទឹកចិត្តដល់កុមារដែលកំពុងសម្រាកព្យាបាល 🍞 #BreadTalkKH #TrusInGoodDeeds #កុមារមានស្នាមញញឹម

ចែករំលែកសេចក្តីស្រលាញ់ ជាមួយមន្ទីរពេទ្យគន្ធបុប្ផា​កម្ពុជា Read More »

ពួកយេីងនៅជាមួយវីរជនជួរមុខ​ និងប្រជាជនកម្ពុជា

នេះលេីកទី២​ រៀបចំ​រួចរាល់​បន្ថែម​ទៀតហេីយ​ ដេីម្បីចែក​ ជូនបងបង​វីរជនជួរមុខ​ នឹង​ជនភៀសសឹក​ ក្រោម​ការដឹកនាំ​ពី​ លោក​ជំទាវ​ឧកញ៉ា​ លី​ ដាលីន​ “Ly Daline” នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន ចម & លី ខប ភើរេសិន ជាមួយបុគ្គលិក​ ធ្វេី​ការ​ផលិត​នំបុ័ង​ចេញ​ពីបេះដូង ជាបន្តបន្ទាប់ទៀត​ចំនួន​សរុប​ទាំង២លេី​ក ​: 4,473​ នំ ។ 🇰🇭✨ សូមបងប្អូនទាំងអស់គ្នាបន្តសកម្មភាពចែករំលែក​ទៅតាម​លទ្ធភាព​រៀងៗ​ខ្លួន​ បន្ត​ទៀតអោយបានគ្រប់ៗគ្នា។ 🙏🏻🇰🇭✨ #BreadTalkCambodia #SupportOurTroops #Staysafe #shareTheLove

ពួកយេីងនៅជាមួយវីរជនជួរមុខ​ និងប្រជាជនកម្ពុជា Read More »

ចែករំលែកសេចក្តីស្រលាញ់ ជាមួយមន្ទីរពេទ្យគន្ធបុប្ផា​កម្ពុជា

❤️🍞 ប្រ៊េដថក កម្ពុជា មានជំនឿថា “នំប៉័ងមួយចំណិត អាចនាំមកនូវស្នាមញញឹមបានមួយចំណែក យើងមានមោទនភាពចំពោះការចូលរួមជាមួយ មន្ទីរពេទ្យគន្ធបុប្ផា​ក ក្នុងកម្មវិធីសប្បុរសធម៌ ដើម្បីជួយគាំទ្រកុមារនឹងលើកទឺកចិត្ត កុមារដែលកំពុងសំរាក់ព្យាបាលជំងឺមហារីក និងជំងឺធ្ងន់ធ្ងរ។ ក្រុមការរបស់ ប្រ៊េដថក កម្ពុជា បានទៅសួរសុខទុកក្មេងៗដោយផ្ទាល់ ដើម្បីផ្តល់នូវសេចក្តីស្រលាញ់ថែរក្សា ការលើកទឹកចិត្ត និងមានកាដូបន្តិចបន្តួចជូនទៅកាន់កុមារដែលកំពុងស្ថិតនៅក្នុងស្ថានភាពលំបាក។ ចូរយើងរួមដៃគ្នា បង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារកម្ពុជាយើង។ អរគុណសម្រាប់ចិត្តសប្បុរស និងការគាំទ្ររបស់អ្នក! ❤️ #BreadTalkKH #ចែកសេចក្តីស្រលាញ់ជាមួយBreadTalk #ជួយសង្គ្រោះជីវិតកុមារ

ចែករំលែកសេចក្តីស្រលាញ់ ជាមួយមន្ទីរពេទ្យគន្ធបុប្ផា​កម្ពុជា Read More »

ចែករំលែក -​ ក្តី​ស្រឡាញ់ – សង្គ្រោះជីវិត ❤️

នៅព្រឹកថ្ងៃទី ០៣ កក្កដា ២០២៥ ហាងនំបុ័ងប្រ៊េដថកកម្ពុជា និង ក្រុមហ៊ុន សោម៉ា គ្រុប បានសហការជាមួយគ្នា ដើម្បីរៀបចំកម្មវិធី បរិច្ចាគឈាម ដ៏មានន័យមួយ ដើម្បីរួមចំណែកជួយសង្គម និងសង្គ្រោះជីវិតអ្នកជំងឺដែលកំពុងត្រូវការឈាមសម្រាប់ការព្យាបាលជាបន្ទាន់។ ❤️ ប្រ៊េដថកកម្ពុជា មិនត្រឹមតែផ្ដល់នូវនំប៉័ងឆ្ងាញ់ទេ តែងតែចូលរួមក្នុងការងារសង្គមឲ្យកាន់តែប្រសើរឡើង ដោយការចែករំលែកនិងសកម្មភាពសប្បុរសធម៌។ #បរិច្ចាគឈាម #សង្គ្រោះជីវិត #BreadTalk #SomaGroup #CambodiaBloodDonation #CSR

ចែករំលែក -​ ក្តី​ស្រឡាញ់ – សង្គ្រោះជីវិត ❤️ Read More »

សួស្តីឆ្នាំថ្មីប្រពៃណីខ្មែរ & រួមគ្នាចែករំលែកក្នុងគ្រាលំបាកនិងក្តីស្រលាញ់

នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់លោកជំទាវឧកញ៉ា លី ដាលីន Ly Daline នាយិកាប្រតិបត្តិក្រុមហ៊ុន ចម&លី ខបភើរេសិន ហាងនំបុ័ងប្រ៊េដថកកម្ពុជា និង ដាលីនប្រផឹធីឌីវេឡុបម៉ិន ឯ.ក បានប្រារព្ធកម្មវិធីសប្បុរសធម៌ រួមជាមួយនឹង លោកជំទាវ ម៉ែន ភក្តីហុកឡង់ឌី ឯកឧត្តម ហ៊ុន ម៉ានិត និង លោកជំទាវ ឌី សុខីទីឃាយុកោ ដោយបាននាំយកអំណោយ ចែកជូនដល់ លោកតា លោកអ៊ុំលោកពូ ស៊ីក្លូ ចំនួន ៣១០ នាក់ មកពីសមាគមន៍ស៊ីក្លូកម្ពុជា ដើម្បីជួយសម្រាលជីវភាពខ្វះខាតរបស់ពួកគាត់ 🤩🥰👌 ទន្ទឹមនឹងនេះដែរ លោកជំទាវឧកញ៉ា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះ លោកជំទាវ ម៉ែន ភក្តីហុកឡង់ឌី ឯកឧត្តម ហ៊ុន ម៉ានិត និង លោកជំទាវ ឌី សុខីទីឃាយុកោ និងលោកជំទាវ អេង ទៀង ទៀ សីហា រួមទាំងសប្បុរសជននានាជាច្រើន ដែលបានចូលរួមបរិច្ចាគជាសម្ភារ: និងថវិកាបន្ថែម ចូលរួមសប្បុរសធម៌នៅក្នុងកម្មវិធីនេះ។ សម្រាប់ការរៀបចំកម្មវិធីបរិច្ចាគទាននេះគឺជាឆ្នាំទី៩ហើយ ដែលយើងតែងតែធ្វើក្នុងអំឡុងពេលមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។ #រួមគ្នាចែករំលែកក្នុងគ្រាលំបាកនិងក្តីស្រលាញ់ #breadtalkKH #សួស្តីឆ្នាំថ្មីប្រពៃណីខ្មែរ

សួស្តីឆ្នាំថ្មីប្រពៃណីខ្មែរ & រួមគ្នាចែករំលែកក្នុងគ្រាលំបាកនិងក្តីស្រលាញ់ Read More »