អបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨ មីនា

អបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨ មីនា អបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨ មីនា ២០២៣ ជាថ្មីម្តងទៀត លោកជំទាវអគ្គនាយិកា លី ដាលីន រួមជាមួយក្រុមការងារ នៃក្រុមហ៊ុន ចម&លីខបភើរសិន (CHAM&LY CORPORATION) និង ប្រ៊េដថកកម្ពុជា បានចែករំលែកក្តីស្រលាញ់ទៅកាន់ប្អូនៗកុមារនៃអង្គការអាហេ្វស៊ីបកម្ពុជា ដែលកម្មវិធីនេះធ្វើឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងចូលរួមចំណែកបង្កើតនូវការចងចាំដ៏ល្អថ្មីៗសម្រាប់ប្អូនៗ និងជម្រុញលើកទឹកចិត្តប្អូនៗអោយងើបមុខឡើង តស៊ូ ហើយបន្តរដំណើរទៅមុខទៀតជាមួយស្នាមញញឹម ប្រ៊េដថកកម្ពុជា នឹងនៅចាំលើកទឹកចិត្តប្អូនៗជានិច្ច #BreadTalkCambodia #ShareTheLove #HappyInternationalWomenDay

អបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨ មីនា Read More »

យុទ្ធនាការបរិច្ចាគឈាមសង្រ្គោះជីវិតប្រជាជនកម្ពុជា

យុទ្ធនាការបរិច្ចាគឈាមសង្រ្គោះជីវិតប្រជាជនកម្ពុជា យុទ្ធនាការបរិច្ចាគឈាមសង្រ្គោះជីវិតប្រជាជនកម្ពុជា របស់ក្រុមហ៊ុន ប្រ៊េដថកកម្ពុជា រួមជាមួយក្រុមហ៊ុន សោម៉ា គ្រុប បានបញ្ចប់ដោយជោគជ័យ នៅព្រឹកថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២៣ ក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាលដោយមានថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ។ #BreadTalkCambodia_BloodDonation#ShareTheLove

យុទ្ធនាការបរិច្ចាគឈាមសង្រ្គោះជីវិតប្រជាជនកម្ពុជា Read More »

ទិវាអន្តរជាតិនារី ៨ មីនា ២០២៣

ចូលរួមអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ២០២៣ ជាមួយនឹងប្រ៊េដថក កម្ពុជា ជាថ្ងៃបុណ្យសកលដែលត្រូវបានរំលឹកឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ៨ ខែមីនា ដែលជាចំណុចសំខាន់ នៅក្នុងចលនាសិទ្ធិស្ត្រី ដោយនាំមកនូវការយកចិត្តទុកដាក់លើបញ្ហាដូចជា សមភាពយេនឌ័រ សិទ្ធិបន្តពូជ អំពើហិង្សា និងការរំលោភបំពានលើស្ត្រី។ នំខេក “ប្លីសស៍ហ្វូលហាត” របស់ប្រ៊េដថកប្រៀបដូចជាបេះដូងនារី បង្ហាញពីភាពស្រស់ស្អាត អង់អាច មោះមុត ដែលមានលក់ចាប់ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ៨ មីនា ២០២៣ នៅគ្រប់សាខាទាំងអស់ រាល់ការទិញនំខេក “ប្លីសស៍ហ្វូលហាត” មួយ នឹងមានផ្តល់ជូនកាបូបបរិស្ថានដ៏ស្រស់ស្អាតមួយភ្លាមៗ។#BreadTalkKH #BlissfullHeart #HappyInternationalWomenDay

ទិវាអន្តរជាតិនារី ៨ មីនា ២០២៣ Read More »

ចែករំលែកសេចក្តីស្រលាញ់ចំពោះកុមារកម្ពុជា

រីករាយថ្ងៃនៃបុណ្យនៃសេចក្តីស្រលាញ់ ប្រ៊េដថកកម្ពុជាជាមួយនឹងបុរីទារក និងកុមារជាតិក្នុងថ្ងៃនៃក្តីស្រលាញ់ ថ្ងៃទី 14 ខែ កុម្ភៈ ឆ្នាំ 2023 លោកស្រី អគ្គនាយិកា លី ដាលីន  បានដឹកនាំ ក្រុមការងាររបស់ហាងនំបុ័ងប្រ៊េដថកកម្ពុជា ចុះសួរសុខទុក្ខ និងចែករំលែកក្តីស្រលាញ់ ជាមួយការយកចិត្តទុកដាក់ទៅកាន់ កុមារា កុមារី កំព្រា និងកុមារ មានបញ្ហាទៅលើកាយសប្បទានៅ បុរីទារក និងកុមារជាតិ របស់នាយកដ្ឋានសុខមាលភាពកុមារ៕ ប្រ៊េដថកតែងតែចែករំលែកគ្រប់ពេលវេលា ផ្តល់ស្នាមញញឹមនិងសេចក្តីស្រលាញ់ចំពោះគាត់ទាំងអស់គ្នាផងដែរ #រីករាយថ្ងៃនៃក្តីស្រលាញ់ #HappyValentinsDay2023 #BreadTalkCambodia #NationalBoreyForInfantsAndChildren

ចែករំលែកសេចក្តីស្រលាញ់ចំពោះកុមារកម្ពុជា Read More »