កម្មវិធីសប្បុរសធម៌ចែកអំណោយដល់អ្នករត់ស៊ីក្លូ

នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ក្រុមហ៊ុន ចម & លី ខបភើរេសិន (ហាងនំបុ័ងប្រ៊េដថកកម្ពុជា) ដឹកនាំដោយលោកជំទាវឧកញ៉ា លី ដាលីន Ly Daline នាយិកាប្រតិបត្តិ បានចូលរួមជាមួយកម្មវិធីសប្បុរសធម៌ លោកជំទាវ ម៉ែន ភក្តីហុកឡង់ឌី និងលោកជំទាវ ឌី សុខីទីឃាយុកោ ដោយនាំយកអំណោយចែកជូនដល់លោកតា លោកអ៊ុំ លោកពូ អ្នករត់ស៊ីក្លូចំនួន ៣១០ នាក់ មកពីសមាគមស៊ីក្លូកម្ពុជា ដើម្បីជួយសម្រាលជីវភាពខ្វះខាតរបស់ពួកគាត់ ♥️✨

ទន្ទឹមនឹងនេះ កម្មវិធីសប្បុរសធម៌នេះក៏មានការចូលរួមពីសប្បុរសជនជាច្រើនរូបផ្សេងទៀត ដែលបានបរិច្ចាគជាសម្ភារៈ និងថវិកាបន្ថែម ដើម្បីរួមចំណែកគាំទ្រកម្មវិធីសប្បុរសធម៌នេះផងដែរ។

សម្រាប់ការរៀបចំកម្មវិធីបរិច្ចាគទាននេះ គឺជាឆ្នាំទី១០ ហើយ ដែលតែងតែប្រារព្ធធ្វើឡើងជាប្រចាំក្នុងអំឡុងពេលមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

#BreadTalkCambodia #CycloEvent

#រួមគ្នាចែករំលែកក្តីស្រឡាញ់ក្នុងគ្រាលំបាក #សួស្តីឆ្នាំថ្មីប្រពៃណីខ្មែរ