សកម្មភាពសួរសុខទុក្ខរបស់ក្រុមហ៊ុន ចម&លី ខបភើរេសិន (ប្រ៊េដថកកម្ពុជា) នៅមជ្ឈមណ្ឌលទារក និងកុមារជាតិក្នុងថ្ងៃនៃក្តីស្រលាញ់🌷✨ នាព្រឹក ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២៥លោកជំទាវឧកញ៉ា លី ដាលីន
នាយិកាប្រតិបត្តិក្រុមហ៊ុន ចម&លី ខបភើរេសិន បានដឹកនាំ ក្រុមការងារ របស់ហាងនំបុ័ងប្រ៊េដថកកម្ពុជា ចុះសួរសុខទុក្ខ និងចែករំលែកក្តីស្រលាញ់ អស់រយៈ១០ឆ្នាំកន្លងមកនេះ
ព្រមទាំង ការយកចិត្តទុកដាក់ ទៅកាន់ កុមារា កុមារី កំព្រា គរថ្លង់ និងមានបញ្ហាទៅលើកាយសប្បទា នៅមជ្ឈមណ្ឌលទារក និងកុមារជាតិ របស់នាយកដ្ឋានសុខមាលភាពកុមារ។
ប្រ៊េដថកជឿជាក់ថា តាមរយៈកាយវិការសប្បុរសធម៌ នេះនឹងរួមចំណែក ញ៉ាំងឲ្យសង្គមជាតិរបស់យើង ពោរពេញទៅដោយសន្តិភាព និង វឌ្ឍនភាព!🌷✨ #រីករាយថ្ងៃនៃក្តីស្រលាញ់! 💕😍
#HappyValentinsday2025 #BreadTalkCambodia #10yearsOfSharingTheLove #NCIC
