នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់លោកជំទាវឧកញ៉ា លី ដាលីន Ly Daline នាយិកាប្រតិបត្តិក្រុមហ៊ុន ចម&លី ខបភើរេសិន ហាងនំបុ័ងប្រ៊េដថកកម្ពុជា និង ដាលីនប្រផឹធីឌីវេឡុបម៉ិន ឯ.ក បានប្រារព្ធកម្មវិធីសប្បុរសធម៌ រួមជាមួយនឹង លោកជំទាវ ម៉ែន ភក្តីហុកឡង់ឌី ឯកឧត្តម ហ៊ុន ម៉ានិត និង លោកជំទាវ ឌី សុខីទីឃាយុកោ ដោយបាននាំយកអំណោយ ចែកជូនដល់ លោកតា លោកអ៊ុំលោកពូ ស៊ីក្លូ ចំនួន ៣១០ នាក់ មកពីសមាគមន៍ស៊ីក្លូកម្ពុជា ដើម្បីជួយសម្រាលជីវភាពខ្វះខាតរបស់ពួកគាត់ 🤩🥰👌 ទន្ទឹមនឹងនេះដែរ លោកជំទាវឧកញ៉ា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះ លោកជំទាវ ម៉ែន ភក្តីហុកឡង់ឌី ឯកឧត្តម ហ៊ុន ម៉ានិត និង លោកជំទាវ ឌី សុខីទីឃាយុកោ និងលោកជំទាវ អេង ទៀង ទៀ សីហា រួមទាំងសប្បុរសជននានាជាច្រើន ដែលបានចូលរួមបរិច្ចាគជាសម្ភារ: និងថវិកាបន្ថែម ចូលរួមសប្បុរសធម៌នៅក្នុងកម្មវិធីនេះ។ សម្រាប់ការរៀបចំកម្មវិធីបរិច្ចាគទាននេះគឺជាឆ្នាំទី៩ហើយ ដែលយើងតែងតែធ្វើក្នុងអំឡុងពេលមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។
#រួមគ្នាចែករំលែកក្នុងគ្រាលំបាកនិងក្តីស្រលាញ់ #breadtalkKH #សួស្តីឆ្នាំថ្មីប្រពៃណីខ្មែរ
