ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា

ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទសិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូបនាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ ដោយទទួលការបានជ្រោមជ្រែង និងឧបត្ថម្ភពីសំណាក់លោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង ជាទីគោរពដ៏ខ្ពង់ខ្ពស់ បានរៀបចំអោយមានដំណើរទស្សនកិច្ចឲ្យប្អូនៗយុវនារី និងកុមារីមណ្ឌលនៃអង្គការអាហ្វេស៊ីបកម្ពុជា #AfesipCambodia ចូលទស្សនាព្រះបរមរាជវាំង ព្រមទាំងរៀបចំអាហារថ្ងៃត្រង់ដ៏ឆ្ងាញ់ពិសាជូនប្អូនៗ។ ទន្ទឹមនេះផងដែរ ក្រោមការដឹកនាំពីសំណាក់លោកជំទាវឧកញ៉ា លី ដាលីន នាយិកាប្រតិបត្តិក្រុមហ៊ុន ចម&លី ខបភើរេសិន (CHAM&LY Corporation) ក្រុមការងារ ប្រ៊េដថកកម្ពុជា #BreadTalkCambodia ក៏បានរួមចំណែកចែកជូននូវនំប៉័ងសេចវិច ព្រមទាំងភេសជ្ជៈជូនប្អូនៗបន្ថែមទៀត ជាការបង្ហាញនូវទឹកចិត្តស្រលាញ់ និងកោតសរសើរចំពោះការតស៊ូរបស់ប្អូនៗ សូមអោយប្អូនៗយុវនារី និងកុមារីបន្តនូវទឹកចិត្តមោះមុតតស៊ូបន្តទៀត អោយពិភពលោកបានឃើញថា ស្ត្រីពិតជារឹងមាំ មិនថាជួបឧបសគ្គបែបណានៅក្នុងជីវិត ក៏សូមកុំអោយមានចិត្តរារែកចុះចាញ់ឡើយ “មានជីវិតត្រូវមានក្តីសង្ឃឹម” ។

Leave a Comment

Your email address will not be published. Required fields are marked *