ក្រុមហ៊ុន ចម & លី ខបភើរេសិន បានរៀបចំ
ស្បៀងអាហារក្រៀម និងនំបុ័ង ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតាមជំរុំភៀសសឹក ក្នុងគ្រាដ៏លំបាកនេះ។
ជាពិសេស នៅថ្ងៃទី ២១ ខែធ្នូ ក្រុមហ៊ុនបានរៀបចំនំបុ័ង បន្ថែមចំនួន ៥,០០០ កញ្ចប់ ដែលធ្វើឲ្យចំនួនសរុបនៃស្បៀងអាហារ និងនំបុ័ងមាន ជាង ៣០,០០០ កញ្ចប់។
សកម្មភាពមនុស្សធម៌នេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោកជំទាវឧកញ៉ា លី ដាលីន (Ly Daline) នាយិកាប្រតិបត្តិ ក្រុមហ៊ុន ចម & លី ខបភើរេសិន។
