Community
- All
- Community
ក្រុមហ៊ុន ចម & លី ខបភើរេសិន បានរៀបចំ ស្បៀងអាហារក្រៀម និងនំបុ័ង ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតាមជំរុំភៀសសឹក ក្នុងគ្រាដ៏លំបាកនេះ។ ជាពិសេស នៅថ្ងៃទី ២១ ខែធ្នូ ក្រុមហ៊ុនបានរៀបចំនំបុ័ង បន្ថែមចំនួន ៥,០០០ កញ្ចប់ ដែលធ្វើឲ្យចំនួនសរុបនៃស្បៀងអាហារ និងនំបុ័ងមាន ជាង ៣០,០០០ កញ្ចប់។ សកម្មភាពមនុស្សធម៌នេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោកជំទាវឧកញ៉ា លី ដាលីន (Ly Daline) នាយិកាប្រតិបត្តិ ក្រុមហ៊ុន ចម & លី ខបភើរេសិន។ រួមគ្នាជួយ រួមគ្នាឆ្លងកាត់ការលំបាក #ChamAndLyCorporation #SupportOurPeople #TogetherWeAreStronger
សកម្មភាពសួរសុខទុក្ខរបស់ក្រុមហ៊ុន ចម&លី ខបភើរេសិន (ប្រ៊េដថកកម្ពុជា) នៅមជ្ឈមណ្ឌលទារក និងកុមារជាតិក្នុងថ្ងៃនៃក្តីស្រលាញ់🌷✨ នាព្រឹក ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២៥លោកជំទាវឧកញ៉ា លី ដាលីន នាយិកាប្រតិបត្តិក្រុមហ៊ុន ចម&លី ខបភើរេសិន បានដឹកនាំ ក្រុមការងារ របស់ហាងនំបុ័ងប្រ៊េដថកកម្ពុជា ចុះសួរសុខទុក្ខ និងចែករំលែកក្តីស្រលាញ់ អស់រយៈ១០ឆ្នាំកន្លងមកនេះ ព្រមទាំង ការយកចិត្តទុកដាក់ ទៅកាន់ កុមារា កុមារី កំព្រា គរថ្លង់ និងមានបញ្ហាទៅលើកាយសប្បទា នៅមជ្ឈមណ្ឌលទារក និងកុមារជាតិ របស់នាយកដ្ឋានសុខមាលភាពកុមារ។ ប្រ៊េដថកជឿជាក់ថា តាមរយៈកាយវិការសប្បុរសធម៌ នេះនឹងរួមចំណែក ញ៉ាំងឲ្យសង្គមជាតិរបស់យើង ពោរពេញទៅដោយសន្តិភាព និង វឌ្ឍនភាព!🌷✨ #រីករាយថ្ងៃនៃក្តីស្រលាញ់! 💕😍 #HappyValentinsday2025 #BreadTalkCambodia #10yearsOfSharingTheLove #NCIC
នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ក្រុមហ៊ុន ប្រ៊េដថកកម្ពុជា រួមជាមួយ ក្រុមហ៊ុន សោម៉ា គ្រុបបានចូលរួមផ្តល់ឈាម ដោយស្មគ្រ័ចិត្ត ក្នុងការបរិច្ចាកឈាមដើម្បីចូលរួមជួយសង្គ្រោះជីវិតអ្នកជំងឺដែលកំពុងខ្វះខាត និងត្រូវការឈាមជាចាំបាច់។ #BreadTalkCambodia #BloodDonation #ShareTheLove
ក្រុមហ៊ុន ចម & លីខបភើរេសិន (ហាងនំប៉័ងប្រ៊េដថក) សូមចូលរួមចំណែក ៤,០០០,០០០រៀល ក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ តាមបណ្ដោយព្រំដែន ដោយផ្តោតលេីការកសាងផ្លូវក្រវាត់ព្រំដែន។ សូមបងប្អូន ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តាមលទ្ធភាព ដើម្បីការអភិវឌ្ឍ ព្រំដែនប្រទេសកម្ពុជាយើង។ #BreadTalkCambodia #FoundationForBorder
យុទ្ធនាការបរិច្ចាគឈាមសង្រ្គោះជីវិតប្រជាជនកម្ពុជា យុទ្ធនាការបរិច្ចាគឈាមសង្រ្គោះជីវិតប្រជាជនកម្ពុជា របស់ក្រុមហ៊ុន ប្រ៊េដថកកម្ពុជា រួមជាមួយក្រុមហ៊ុន សោម៉ា គ្រុប បានបញ្ចប់ដោយជោគជ័យ នៅព្រឹកថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២៤ ក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាលដោយមានថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ។ #BreadTalkCambodia_BloodDonation#ShareTheLove
រសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ដឹកនាំដោយលោកជំទាវឧកញ៉ា លី ដាលីន Ly Daline នាយិកាប្រតិបត្តិក្រុមហ៊ុន ចម & លី ខប ភើរេសិន ( ហាងនំបុ័ងប្រ៊េដថកកម្ពុជា ) និងលោកជំទាវ ចម ក្រស្នា Krasna Cham បានធ្វើការបរិច្ចាគថវិកាសប្បុរសធម៌លើកទី៥ ដែលទទួលបាន ពីការលក់ ៥% នៃការលក់ភេសជ្ជៈក្នុងឆ្នាំ២០២៣ របស់ក្រុមហ៊ុន ប្រ៊េដថកកម្ពុជា ជូនដល់ “ មូលនិធិគន្ធបុប្ផាកម្ពុជា “ នឹងជារៀងរាល់ថ្ងៃចន្ទ និងថ្ងៃពុធ ក្រុមការងារប្រ៊េដថកកម្ពុជាតំណាងឲ្យលោកជំទាវឧកញ៉ា លី ដាលីន តែងតែនាំយកនូវនំបុ័ងចែកជូន អ្នកជំងឺដែលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ គន្ធបុប្ផាកម្ពុជាក្នុងរយះពេល១ឆ្នាំ កន្លងមក ខ្ទង់ ៦៧០០០ នំបុ័ងផងដែរ។ ក្រុមហ៊ុនបានសន្យាថា នឹងបន្តយុទ្ធនាការនេះនៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីគាំទ្រដល់ “ មូលនិធិគន្ធបុប្ផាកម្ពុជា “ ហើយក៏សូមថ្លែងអណរគុណ ដល់ក្រុមគ្រូពេទ្យគន្ធបុប្ផាទាំងអស់ដែលតែងតែយកចិត្តទុកដាក់សង្រ្គោះជីវិតកុមារនៅកម្ពុជា។ ជាពិសេស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ ដែលតែងតែគាំទ្រកន្លងមក និងសង្ឃឹមថាអតិថិជននៅតែបន្តការគាំទ្រ និងសូមចូលរួមទាំងអស់គ្នា ដើម្បីនាំយកស្នាមញញឹមជូនដល់កុមារតូចៗដែរបានធ្វើការសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ដែលជាអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសកម្ពុជា ។