Community
- All
- Community
អបអរសាទរទិវាកុមារអន្តរជាតិ អបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា ២០១៩ ប្រ៊េដថក ពិតជាមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមចែករំលែកថ្ងៃដ៏សប្បាយនេះជាមួយប្អូនៗកុមារនៅអង្គការមូលនិធិកុមារកម្ពុជា។Charity Event _BreadTalk Cambodia & Cambodian Children’s Fund Organization on 31 May 2019.
ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ហាងនំបុ័ងប្រ៊េដថកកម្ពុជា បរិច្ចាគ ១០,៨៥០,៣០០រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជានៅព្រឹកថ្ងៃសុក្រ ទី០១ មេសា ឆ្នាំ ២០២២ ក្រុមហ៊ុនហាងនំប៉័ង ប្រ៊េដថកកម្ពុជា បានធ្វើការបរិច្ចាគថវិកាជូនចំពោះ មូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន ១០,៨៥០,៣០០រៀល (ដប់លានប្រាំបីរយហាសិបពាន់បីរយរៀល) ដែលចំនួននេះ គឺទទួលបានមកតាមរយៈការផ្ដួចផ្ដើមបង្កើតយុទ្ធនាការកាត់៣% ពីការលក់ភេសជ្ជៈរបស់ហាងនំបុ័ងប្រ៊េដថកកម្ពុជា ក្នុងឆ្នាំ២០២១។ក្រុមហ៊ុនសន្យាថា នឹងបន្តយុទ្ធនាការនេះនៅឆ្នាំបន្តបន្ទាប់ទៀត។ ប្រ៊េដថកកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ ដែលតែងតែគាំទ្រកន្លងមក និងសង្ឃឹមថាអតិថិជននៅតែបន្តការគាំទ្រ និងសូមចូលរួមទាំងអស់គ្នា ដើម្បីនាំភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។#មូលនិធិគន្ធបុប្ផាកម្ពុជា #ចែករំលែកក្តីស្រលាញ់ចំពោះកុមារកម្ពុជា #BreadTalk_Cambodia #ShareTheLove
វិធីសប្បុរសធម៌តាស៊ីក្លូ នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ លោកស្រី លី ដាលីន Ly Daline នាយិកា ហាងនំបុ័ង ប្រ៊េដថកកម្ពុជា បានប្រារព្ធកម្មវិធីសប្បុរសធម៌ ដោយបាននាំយកអំណោយ រួមមាន កាតាបស្ពាយ មី នំបុ័ង ម៉ាស ជែលលាងសំអាតដៃ ថ្នាំពេទ្យ និង ថវិកាមួយចំនួន ចែកជូនដល់ លោកតា លោកពូ ស៊ីក្លូ ចំនួន ២១០ នាក់ មកពីសមាគមស៊ីក្លូកម្ពុជា ដើម្បីជួយសម្រាលជីវភាពខ្វះខាតរបស់ពួកគាត់ក្នុងកាលះទេសះលំបាកនេះ ជាពិសេស ក្នងអំឡុងពេលនៃការរីករាលដាលនៃជម្ងឺកូវិដ ១៩ ។ទន្ទឹមនឹងនេះដែរ លោកស្រីនាយិកា ប្រ៊េដថកកម្ពុជា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះសហភាពសហព័ន្ឋយុវជនកម្ពុជា បម្រើការ នៅក្រសួងព្រះបរមរាជវាំង ឯកឧត្តម ហ៊ុន ម៉ានិត និង លោកជំទាវ ឌី សុខីទីឃាយុកោ ក្រុមហ៊ុន សូណាវិទ្យ ក្រុមហ៊ុន ដាលីន ប្រូភើធី ឌី វេឡុបមិន ដែលបានបរិច្ចាកជាសម្ភារ: និងថវិកាបន្ថែមចូលរួមសប្បុរសធម៌នៅក្នុងកម្មវិធីនេះ។សូមមេត្តាអនុវត្តនូវវិធានការ 3 ការពារ 3 កុំ ដើម្បីខ្លួនអ្នក និង ដើម្បីជួយដល់សង្គមជាតិយើង។#រួមគ្នាបង្ការការឆ្លងជំងឺកូវីដ១៩ប្រភេទថ្មីចូលក្នុងសហគមន៌ #រួមគ្នាចែករំលែកក្នុងគ្រាលំបាក
វិធីសប្បុរសធម៌ ប្រ៊េដថក សូមចូលរួមបរិច្ចាកថរិកា ចំនួន ១០,០០០ដុលា្លរ ជូនរដ្ឋាភិបាលកម្ពុជា សម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ។ #សូមបងប្អូនទាំងអស់គ្នាថែរក្សា និង #ការពារខ្លួនជានិច្ចពីជំងឺកូវីដ១៩។BreadTalk Cambodia donated $ 10,000 to Cambodian Government to buy COVID-19 Vaccines to provide Cambodian Citizens.#BreadTalkCambodia #Donation #Covid19 #Vacccines #BreadTalk