ចែករំលែកសេចក្តីស្រលាញ់ ជាមួយមន្ទីរពេទ្យគន្ធបុប្ផា​កម្ពុជា

ថ្ងៃទី១២ កញ្ញា ២០២៥ លោកជំទាវ ឧកញ៉ា លី ដាលីន “Ly Daline” នាយិកាប្រតិបត្តិ ក្រុមហ៊ុន ចម & លី ខប ភើរេសិន បានចូលរួមចែករំលែកភាពកក់ក្ដៅ ដោយនាំយកនំបុ័ងចំនួន ១៤២០ នំ 🥯 ទឹកដោះគោចំនួន ៨០ កេស 🥛 និងកញ្ចប់ថវិការមួយចំនួន ដល់កុមារ និងអាណាព្យាបាល ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ក្រុងសៀមរាប។ ចែករំលែកមិនមែនមានតែអាហារ ប៉ុន្តែជាក្តីស្រលាញ់ និងក្តីសង្ឃឹមផងដែរ 💕 BreadTalk កម្ពុជានាំមកនូវនំបុ័ង ក្តីកក់ក្ដៅ និងការលើកទឹកចិត្តដល់កុមារដែលកំពុងសម្រាកព្យាបាល 🍞 #BreadTalkKH #TrusInGoodDeeds #កុមារមានស្នាមញញឹម

ចែករំលែកសេចក្តីស្រលាញ់ ជាមួយមន្ទីរពេទ្យគន្ធបុប្ផា​កម្ពុជា Read More »

ពួកយេីងនៅជាមួយវីរជនជួរមុខ​ និងប្រជាជនកម្ពុជា

នេះលេីកទី២​ រៀបចំ​រួចរាល់​បន្ថែម​ទៀតហេីយ​ ដេីម្បីចែក​ ជូនបងបង​វីរជនជួរមុខ​ នឹង​ជនភៀសសឹក​ ក្រោម​ការដឹកនាំ​ពី​ លោក​ជំទាវ​ឧកញ៉ា​ លី​ ដាលីន​ “Ly Daline” នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន ចម & លី ខប ភើរេសិន ជាមួយបុគ្គលិក​ ធ្វេី​ការ​ផលិត​នំបុ័ង​ចេញ​ពីបេះដូង ជាបន្តបន្ទាប់ទៀត​ចំនួន​សរុប​ទាំង២លេី​ក ​: 4,473​ នំ ។ 🇰🇭✨ សូមបងប្អូនទាំងអស់គ្នាបន្តសកម្មភាពចែករំលែក​ទៅតាម​លទ្ធភាព​រៀងៗ​ខ្លួន​ បន្ត​ទៀតអោយបានគ្រប់ៗគ្នា។ 🙏🏻🇰🇭✨ #BreadTalkCambodia #SupportOurTroops #Staysafe #shareTheLove

ពួកយេីងនៅជាមួយវីរជនជួរមុខ​ និងប្រជាជនកម្ពុជា Read More »

ចែករំលែកសេចក្តីស្រលាញ់ ជាមួយមន្ទីរពេទ្យគន្ធបុប្ផា​កម្ពុជា

❤️🍞 ប្រ៊េដថក កម្ពុជា មានជំនឿថា “នំប៉័ងមួយចំណិត អាចនាំមកនូវស្នាមញញឹមបានមួយចំណែក យើងមានមោទនភាពចំពោះការចូលរួមជាមួយ មន្ទីរពេទ្យគន្ធបុប្ផា​ក ក្នុងកម្មវិធីសប្បុរសធម៌ ដើម្បីជួយគាំទ្រកុមារនឹងលើកទឺកចិត្ត កុមារដែលកំពុងសំរាក់ព្យាបាលជំងឺមហារីក និងជំងឺធ្ងន់ធ្ងរ។ ក្រុមការរបស់ ប្រ៊េដថក កម្ពុជា បានទៅសួរសុខទុកក្មេងៗដោយផ្ទាល់ ដើម្បីផ្តល់នូវសេចក្តីស្រលាញ់ថែរក្សា ការលើកទឹកចិត្ត និងមានកាដូបន្តិចបន្តួចជូនទៅកាន់កុមារដែលកំពុងស្ថិតនៅក្នុងស្ថានភាពលំបាក។ ចូរយើងរួមដៃគ្នា បង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារកម្ពុជាយើង។ អរគុណសម្រាប់ចិត្តសប្បុរស និងការគាំទ្ររបស់អ្នក! ❤️ #BreadTalkKH #ចែកសេចក្តីស្រលាញ់ជាមួយBreadTalk #ជួយសង្គ្រោះជីវិតកុមារ

ចែករំលែកសេចក្តីស្រលាញ់ ជាមួយមន្ទីរពេទ្យគន្ធបុប្ផា​កម្ពុជា Read More »

ចែករំលែក -​ ក្តី​ស្រឡាញ់ – សង្គ្រោះជីវិត ❤️

នៅព្រឹកថ្ងៃទី ០៣ កក្កដា ២០២៥ ហាងនំបុ័ងប្រ៊េដថកកម្ពុជា និង ក្រុមហ៊ុន សោម៉ា គ្រុប បានសហការជាមួយគ្នា ដើម្បីរៀបចំកម្មវិធី បរិច្ចាគឈាម ដ៏មានន័យមួយ ដើម្បីរួមចំណែកជួយសង្គម និងសង្គ្រោះជីវិតអ្នកជំងឺដែលកំពុងត្រូវការឈាមសម្រាប់ការព្យាបាលជាបន្ទាន់។ ❤️ ប្រ៊េដថកកម្ពុជា មិនត្រឹមតែផ្ដល់នូវនំប៉័ងឆ្ងាញ់ទេ តែងតែចូលរួមក្នុងការងារសង្គមឲ្យកាន់តែប្រសើរឡើង ដោយការចែករំលែកនិងសកម្មភាពសប្បុរសធម៌។ #បរិច្ចាគឈាម #សង្គ្រោះជីវិត #BreadTalk #SomaGroup #CambodiaBloodDonation #CSR

ចែករំលែក -​ ក្តី​ស្រឡាញ់ – សង្គ្រោះជីវិត ❤️ Read More »

សួស្តីឆ្នាំថ្មីប្រពៃណីខ្មែរ & រួមគ្នាចែករំលែកក្នុងគ្រាលំបាកនិងក្តីស្រលាញ់

នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់លោកជំទាវឧកញ៉ា លី ដាលីន Ly Daline នាយិកាប្រតិបត្តិក្រុមហ៊ុន ចម&លី ខបភើរេសិន ហាងនំបុ័ងប្រ៊េដថកកម្ពុជា និង ដាលីនប្រផឹធីឌីវេឡុបម៉ិន ឯ.ក បានប្រារព្ធកម្មវិធីសប្បុរសធម៌ រួមជាមួយនឹង លោកជំទាវ ម៉ែន ភក្តីហុកឡង់ឌី ឯកឧត្តម ហ៊ុន ម៉ានិត និង លោកជំទាវ ឌី សុខីទីឃាយុកោ ដោយបាននាំយកអំណោយ ចែកជូនដល់ លោកតា លោកអ៊ុំលោកពូ ស៊ីក្លូ ចំនួន ៣១០ នាក់ មកពីសមាគមន៍ស៊ីក្លូកម្ពុជា ដើម្បីជួយសម្រាលជីវភាពខ្វះខាតរបស់ពួកគាត់ 🤩🥰👌 ទន្ទឹមនឹងនេះដែរ លោកជំទាវឧកញ៉ា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះ លោកជំទាវ ម៉ែន ភក្តីហុកឡង់ឌី ឯកឧត្តម ហ៊ុន ម៉ានិត និង លោកជំទាវ ឌី សុខីទីឃាយុកោ និងលោកជំទាវ អេង ទៀង ទៀ សីហា រួមទាំងសប្បុរសជននានាជាច្រើន ដែលបានចូលរួមបរិច្ចាគជាសម្ភារ: និងថវិកាបន្ថែម ចូលរួមសប្បុរសធម៌នៅក្នុងកម្មវិធីនេះ។ សម្រាប់ការរៀបចំកម្មវិធីបរិច្ចាគទាននេះគឺជាឆ្នាំទី៩ហើយ ដែលយើងតែងតែធ្វើក្នុងអំឡុងពេលមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។ #រួមគ្នាចែករំលែកក្នុងគ្រាលំបាកនិងក្តីស្រលាញ់ #breadtalkKH #សួស្តីឆ្នាំថ្មីប្រពៃណីខ្មែរ

សួស្តីឆ្នាំថ្មីប្រពៃណីខ្មែរ & រួមគ្នាចែករំលែកក្នុងគ្រាលំបាកនិងក្តីស្រលាញ់ Read More »

ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា

ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប” នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ ដោយទទួលការបានជ្រោមជ្រែង និងឧបត្ថម្ភពីសំណាក់លោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង ជាទីគោរពដ៏ខ្ពង់ខ្ពស់ បានរៀបចំអោយមានដំណើរទស្សនកិច្ចឲ្យប្អូនៗយុវនារី និងកុមារីមណ្ឌលនៃអង្គការអាហ្វេស៊ីបកម្ពុជា #AfesipCambodia ចូលទស្សនាព្រះបរមរាជវាំង ព្រមទាំងរៀបចំអាហារថ្ងៃត្រង់ដ៏ឆ្ងាញ់ពិសាជូនប្អូនៗ។ ទន្ទឹមនេះផងដែរ ក្រោមការដឹកនាំពីសំណាក់លោកជំទាវឧកញ៉ា លី ដាលីន នាយិកាប្រតិបត្តិក្រុមហ៊ុន ចម&លី ខបភើរេសិន (CHAM&LY Corporation) ក្រុមការងារ ប្រ៊េដថកកម្ពុជា #BreadTalkCambodia ក៏បានរួមចំណែកចែកជូននូវនំប៉័ងសេចវិច ព្រមទាំងភេសជ្ជៈជូនប្អូនៗបន្ថែមទៀត ជាការបង្ហាញនូវទឹកចិត្តស្រលាញ់ និងកោតសរសើរចំពោះការតស៊ូរបស់ប្អូនៗ សូមអោយប្អូនៗយុវនារី និងកុមារីបន្តនូវទឹកចិត្តមោះមុតតស៊ូបន្តទៀត អោយពិភពលោកបានឃើញថា ស្ត្រីពិតជារឹងមាំ មិនថាជួបឧបសគ្គបែបណានៅក្នុងជីវិត ក៏សូមកុំអោយមានចិត្តរារែកចុះចាញ់ឡើយ “មានជីវិតត្រូវមានក្តីសង្ឃឹម” ។ #BreadTalkCambodia #HappyInternationalWomensday #ShareTheLove

ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា Read More »

ការបរិច្ចាគថវិកា ១០,០០០,០០០រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

ក្រុមហ៊ុន ចម & លី ខបភើរេសិន ( ហាងនំបុ័ងប្រ៊េដថកកម្ពុជា ) ដែលដឹកនាំដោយ លោកជំទាវឧកញ៉ា លី ដាលីន Ly Daline នាយិការប្រត្តិបត្តិរបស់ក្រុមហ៊ុន និង ឯកឧត្តម សុខ សប្បាយណា ប្រធានប្រតិបត្តិនៃ យុទ្ធនាការ #BeyondTheGame ក្នុងការបរិច្ចាគថវិកា ១០,០០០,០០០រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ។ នៅព្រឹកថ្ងៃសុក្រ ទី ០៧ កក្តដា ឆ្នាំ ២០២៣ ក្រុមហ៊ុនចម & លី ខបភើរេសិន (ហាងនំប៉័ង ប្រ៊េដថកកម្ពុជាដែលដឹកនាំដោយ លោកជំទាវឧកញ៉ា លី ដាលីន Ly Daline និង ឯកឧត្តម សុខ សប្បាយណា បានប្រគល់ថវិការបរិច្ចាគ ១០,០០០,០០០រៀល ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមកិច្ចសហការ ក្នុងយុទ្ធនាការ #BeyondTheGame ថវិកានេះគឺទទួលបានមកពីការលក់នំដូណាត់ #ភាសាបេះដូង 50% របស់ហាងនំបុ័ងប្រ៊េដថកកម្ពុជា ដែលជាការផ្ដួចផ្ដើមគំនិតរបស់លោកជំទាវ ដើម្បីគាំទ្រដល់យុទ្ធនាការ #BeyondTheGame និងដើម្បីចូលរួមចែករលែកក្តីស្រលាញ់ដល់កុមារក្រោមមូលនិធិគន្ធបុប្ផាកម្ពុជា។ចាប់តាំងពីឆ្នាំ 2018 រហូតដល់ ឆ្នាំ2023 ក្រុមហ៊ុនបានចូលរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា ដោយបានសំរេចដកចេញថវិការ ៥% ពីការលក់ភេសជ្ជៈរបស់ហាងនំបុ័ងប្រ៊េដថកកម្ពុជាទាំងអស់ ដើម្បីចូលរួមមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការចូលរួមចែករំលែកជាមួយនឹងកុមារកម្ពុជាផងដែរ ។ក្រុមហ៊ុនប្រ៊េដថកកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ ដែលតែងតែគាំទ្រកន្លងមក និងសង្ឃឹមថាអតិថិជននៅតែបន្តការគាំទ្រ និងសូមចូលរួមទាំងអស់គ្នា ដើម្បីនាំនូវស្នាមញញឹមដល់កុមារដែលខ្វះខាត និងជាទំពាំងស្នងឫស្សីរបស់កម្ពុជា។#មូលនិធិគន្ធបុប្ផាកម្ពុជា #BeyondTheGame#ចែករំលែកក្តីស្រលាញ់ចំពោះកុមារកម្ពុជា#BreadTalk_Cambodia #ShareTheLove

ការបរិច្ចាគថវិកា ១០,០០០,០០០រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា Read More »

ទិវាអន្តរជាតិនារី ៨ មីនា ២០២៣

ចូលរួមអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ២០២៣ ជាមួយនឹងប្រ៊េដថក កម្ពុជា ជាថ្ងៃបុណ្យសកលដែលត្រូវបានរំលឹកឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ៨ ខែមីនា ដែលជាចំណុចសំខាន់ នៅក្នុងចលនាសិទ្ធិស្ត្រី ដោយនាំមកនូវការយកចិត្តទុកដាក់លើបញ្ហាដូចជា សមភាពយេនឌ័រ សិទ្ធិបន្តពូជ អំពើហិង្សា និងការរំលោភបំពានលើស្ត្រី។ នំខេក “ប្លីសស៍ហ្វូលហាត” របស់ប្រ៊េដថកប្រៀបដូចជាបេះដូងនារី បង្ហាញពីភាពស្រស់ស្អាត អង់អាច មោះមុត ដែលមានលក់ចាប់ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ៨ មីនា ២០២៣ នៅគ្រប់សាខាទាំងអស់ រាល់ការទិញនំខេក “ប្លីសស៍ហ្វូលហាត” មួយ នឹងមានផ្តល់ជូនកាបូបបរិស្ថានដ៏ស្រស់ស្អាតមួយភ្លាមៗ។#BreadTalkKH #BlissfullHeart #HappyInternationalWomenDay

ទិវាអន្តរជាតិនារី ៨ មីនា ២០២៣ Read More »